pepsi_co

Pepsi Co

ក្រុមហ៊ុន PepsiCo គឺក្រុមហ៊ុនផ្គត់ផ្គង់ផ្នែកចំណីអាហារនិងភេសជ្ជៈនាំមុខគេ មួយលើពិភពលោកដែលរកបានផលចំណូលសុទ្ធសរុបជាង 65 ពាន់លាន ដុល្លារនៅក្នុងឆ្នាំ 2012 និងផលប័ត្រនៅទូទាំងពិភពលោកលើម៉ាកផលិតផល ចំរុះនិងពេញនិយម។

ផលិតផលរបស់​ក្រុមហ៊ុន PepsiCo ត្រូវបានដាក់លក់នៅតាមបណ្តាតំបន់និង​ ប្រទេសជាង 200 ប្រទេសជុំវិញពិភពលោកដែលលោកអ្នកអាចទទួលយក បទពិសោធន៍លើរាល់ផលិតផលរបស់យើងខ្ញុំនៅគ្រប់ទីកន្លែង។

ក្រុមហ៊ុន PepsiCo បង្កើតឡើងក្នុងឆ្នាំ 1965 ដោយរួមបញ្ចូលគ្នានៃ Pepsi-Cola និង Frito-Lay។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន PepsiCo អភិវឌ្ឍខ្លួនក្លាយជា ក្រុមហ៊ុនផ្គត់ផ្គង់ផ្នែកចំណីអាហារ និង ភេសជ្ជៈនាំមុខគេមួយក្នុងពិភពលោក ដែលនេះជាពេលវេលាដ៏មានន័យបំផុតរបស់ប្រវត្តិក្រុមហ៊ុន PepsiCo។

ក្រុមហ៊ុន PepsiCo ត្រូវបានគេទទួលស្គាល់លើភាពជាអ្នកដឹកនាំនិងដំណើរការ លើផលិតផលច្រើនប្រភេទផ្សេងគ្នា និងការដាក់បញ្ចូលជាមួយការការពារ និង ថែរក្សាបរិស្ថានព្រមទំាងការគាំទ្រសហគមន៍ដែលយើងរស់នៅនិងធ្វើការងារ។

pepsi_cambodia

Pepsi Cambodia

ក្រុមហ៊ុនខេមប្រ៊ូ ចំកាត់ ជាក្រុមហ៊ុនភេសជ្ជៈដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1992 ដែលមានទីតាំងរោងចក្រផលិតស្ថិតនៅក្នុងក្រុងព្រះសីហនុនិងត្រូវបាន កសាងដំបូងក្នុងឆ្នាំ​ 1966 ដែលជារោងចក្រផលិតធំជាងគេបំផុតតែមួយគត់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុនខេមប្រ៊ូ ចំកាត់ ជាក្រុមហ៊ុនផលិតភេសជ្ជៈដ៏សម្បូរបែបដែលតំណាង ឱ្យភាពល្បីល្បាញនៃម៉ាកភេសជ្ជៈអន្ដរជាតិជាច្រើនដោយរួមមានទំាង ភេសជ្ជៈ Pepsi ផងដែរ។ កម្លាំងពលកម្មក្រុមហ៊ុនរបស់យើងគឺជាការរួម បញ្ចូលគ្នានៃចម្រុះវប្បធម៌អាស៊ីរបស់ប្រទេសផ្សេងៗគ្នាជាច្រើននៅទូទាំង ពិភពលោក។

នៅទីនេះ ក្រុមហ៊ុនខេមប្រ៊ូ ចំកាត់ យើងខ្ញុំជឿជាក់ថាបច្ចេកវិជ្ជា និងបុគ្គលិក គឺជាធនធានមួយដ៏សំខាន់ដើម្បីធ្វើឱ្យក្រុមហ៊ុនរីកលូតលាស់ ក៏ដូចជាអភិវឌ្ឍ គុណភាពផលិតផលថ្មីៗសម្រាប់បម្រើជូនអតិថិជន។ ក្រុមហ៊ុនបានចំណាយទុនដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ធ្វើទំនើបកម្មនៅកន្លែងផ្ទាល់ដោយបំពាក់នូវគ្រឿងម៉ាស៊ីនប្រើបច្ចេកវិជ្ជាទំនើបចុងក្រោយបំផុតនិងដើម្បីឱ្យផ្នែកព័ត៌មានវិទ្យាឈានដល់កម្រិតកំពូល។ គ្រប់បុគ្គលិករបស់យើងទំាងអស់គ្នាមានសារៈសំខាន់បំផុតសម្រាប់ការ អភិវឌ្ឍន៍និងភាពរីកលូតលាស់របស់ក្រុមហ៊ុន។ យើងខ្ញុំមានមោទនភាពចំពោះផ្នែកធនធានមនុស្សដែលមានកម្រិតស្តង់ដា ពិភពលោកដែលជួយបណ្តុះបណ្តាលនិងអប់រំបុគ្គលិករបស់យើង ដូច្នេះពួកគេ អាចទទួលបានជោគជ័យនិងអភិវឌ្ឍនៅថ្ងៃអនាគតជាមួយក្រុមហ៊ុន ក៏ដូចជា ក្នុងជីវិតរប​ស់ពួកគេផ្ទាល់។

យើងមានមោទនភាពជាខ្លាំងក្នុងការផលិតភេសជ្ជៈជាច្រើនប្រភេទសម្រាប់ អតិថិជនរបស់យើងដូចខាងក្រោម៖

ម៉ាកស្រាបៀរច្រើនប្រភេទ

ម៉ាកភេសជ្ជៈប្រភេទកាបូនេធីត​ បួនប្រភេទ (CSD)

ទឹកបរិសុទ្ធ

យើងខ្ញុំសូមអរគុណដល់អតិថិជន និងអ្នកចែកចាយទំាងអស់សម្រាប់ ការគាំទ្រក្នុងរយៈពេល 22 ឆ្នាំចុងក្រោយនេះ និងរង់ចាំទទួលការបម្រើ ជាបន្តនៅក្នុងពេលអនាគតពីយើងខ្ញុំ !